ឱ!ពាលពៅ ឪពុកប៉ង ស្នងស្នេហ៍ស្និទ្ធ
នឹងចេះគិត និត្យជួយការណ៍ ត្រាត្រង់ត្រាប់
កូនឧស្សាហ៍ ការណ៍ឲ្យសម ស្ដម្ភស្ដីស្ដាប់
ជាតម្រាប់ ចាប់តម្រិះ ចេះចងចាំ ។
ស្ដាប់ម៉ាក់ប៉ា ស្ដាមុខពៅ ត្រូវត្រួសត្រាយ
ព្រោះអបាយ ប្រាយអស់បុណ្យ កុនកែកម្ម
សាងភាពល្អ ស ភាពល្អះ ផ្សះផ្សារផ្សំា
ផ្ដល់បណ្ដាំ ផ្ដាំបណ្ដូល គោលកម្មកូន ។
ដោយ មុនីរា ធីតា