ម្ដេចម្សិលមិញផ្សេងថ្ងៃនេះប្រែផ្សឹង
ខ្ញុំហាក់មិនដឹងរឿងអ្វីសោះឡើយ
តើខ្ញុំធ្វើខុសទៅលោកអើយ
ម្ដេចមកតោះតើយព្រងើយធ្វើហី។
ខ្ញុំអាក្រក់ណាស់តើមែនឬទេ
បានជាមាសមេមិនព្រមហាស្ដី
តើខុសត្រង់ណាសូមប្រាប់មកថ្លៃ
កុំមកដោះដៃធ្វើឫកតោះតើយ។
បើខ្ញុំធ្វើខុសនោះខ្ញុំមិនថា
តែនេះរៀមរាមិនដឹងសោះឡើយ
ថាបានធ្វើអ្វីខុសទៅលោកអើយ
បានជាឈប់ឆ្លើយឈប់ឆ្លងសន្ទនា។
ដោយ សុមេធា