ទំព័រដើម » កំណាព្យមិត្តខ្ញុំ(ប្រុស)

Category Archives: កំណាព្យមិត្តខ្ញុំ(ប្រុស)

ចំនួនអ្នកចូលទស្សនា

  • 1,059,604 នាក់

ការផូសតាមខែ

ក្រុមនៃការផូស

កំណាព្យ ក្នុង Wordpress ផ្សេងទៀត

ជីវិតនៅមាន

ថ្ងៃមុនទីនេះ

ថ្ងៃមុនទីនេះយើងពីរអង្គា ធ្លាប់នៅក្បែរគ្នាឆ្លើយឆ្លងវាចា
តែថ្ងៃនេះវិញមិនឃើញជីវ៉ា បងនៅឯកាម្នាក់ឯងគ្មានគូ។

ថ្វីអូនទៅបាត់តែចិត្តនៅនឹក អារម្មណ៍ភ្លាំងភ្លឹកពេលនឹកដល់ស្រី
ពេលខ្លះស្រវាំងឃើញស្រីដទៃ ស្មានថាស្រស់ស្រីជាម្ចាស់ស្នេហ៍បង។

ឮសូរសំនៀងស្រដៀងនឹងស្ងួន ខំងាកផ្ទួនៗគិតស្មាននួនល្អង
ទេវតាលោកអើយមេត្តាខ្ញុំផង ផ្ដល់ឲ្យខ្ញុំម្ដងសុបិនឃើញស្រី។

ដោយ សុមេធា

ទឹកភ្នែកអូន

ទឹកភ្នែកអូនហូរស្រក់ជោកខ្នើយ ទឹកភ្នែកត្រាណត្រើយស្រក់ព្រោះបង
បងធ្វើខុសលើស្រីច្រើនដង ឱស្រស់នួនល្អងសូមអភ័យ។

ទឹកភ្នែកអូនហូរកាត់ភក្រ្ដា ជាសញ្ញាថាអូនរីងរៃ
កំហុសដែលៗធ្វើដាក់ស្រី ដែលធ្វើឲ្យស្រីអូនឈឺផ្សារ។

ទឹកភ្នែកអូនហូរច្រើនដំណក់ ស្រក់មកតក់ៗប្រាប់បងថា
ទឹកភ្នែកអូនហូរព្រោះឯកា ព្រោះប្រុសកន្និដ្ឋានឈប់អើពើ។

បងសូមសន្យាណាព្រលឹង កុំហុសទាំងហ្នឹងបងលែងធ្វើ
ពាក្យផ្អែមលួងលោមគ្រប់ទង្វើ បង្ហាញទៅលើអ្នកដ៏ទៃ។

ឲ្យតែឆោមឆាយសប្បាយចិត្ត ប្រាប់មកវរមិត្រមិនជាថ្វី
បងព្រមធ្វើតាមគ្រប់សម្ដី សូមអូនប្រណីបងផងអូន។

ដោយ សុមេធា

ម្ដេចម្សិលមិញផ្សេងថ្ងៃនេះប្រែផ្សឹង

ម្ដេចម្សិលមិញផ្សេងថ្ងៃនេះប្រែផ្សឹង
ខ្ញុំហាក់មិនដឹងរឿងអ្វីសោះឡើយ
តើខ្ញុំធ្វើខុសទៅលោកអើយ
ម្ដេចមកតោះតើយព្រងើយធ្វើហី។

ខ្ញុំអាក្រក់ណាស់តើមែនឬទេ
បានជាមាសមេមិនព្រមហាស្ដី
តើខុសត្រង់ណាសូមប្រាប់មកថ្លៃ
កុំមកដោះដៃធ្វើឫកតោះតើយ។

បើខ្ញុំធ្វើខុសនោះខ្ញុំមិនថា
តែនេះរៀមរាមិនដឹងសោះឡើយ
ថាបានធ្វើអ្វីខុសទៅលោកអើយ
បានជាឈប់ឆ្លើយឈប់ឆ្លងសន្ទនា។

ដោយ សុមេធា

សូមអោយវត្ថុសក្ដិសិទ្ធ

សូមអោយវត្ថុសក្ដិសិទ្ធដែមានលើលោកា
ជួយថែរក្សាជីវ៉ាអោយផុតទុក្ខភ័យ
ជាពីជម្ងឺគ្រោះថ្នាក់ឧបទ្របចង្រៃ
សូមជួបសិរីសួស្ដីគ្រប់ពេលវេលា។

អាណិតណាស់ថ្លៃពេលលឺថាស្រីឈឺចាប់
ខ្ញុំក៏ចុកចាប់ក្នុងចិន្ដាសែនគ្រាំគ្រា
ម្ដេចកីរោគាមិនកើតលើខ្ញុំវិញណា
ឱ! អស់ទេវតាមេត្តាសូមជួយខ្ញុំផង។

សូមរោគចង្រៃរលាយឆ្ងាយពីខ្លួនពៅ
ឱ! ស្រស់ឆោមឆ្លៅដឹងទេខ្ញុំព្រួយកន្លង
កុំភ្លេចញ៉ាំថ្នាំអោយបានទៀងពេលរាល់ដង
ថែសុខភាពផងនួនល្អងខ្ញុំបារម្ភណាស់។

ដោយ សុមេធា

ប្រុសឥតវិញ្ញា

ប្រុសឥតវិញ្ញាប្រុសគ្មានមេត្តា
ប្រុសគ្មានចិន្ដាខុសគេលោកអើយ
ស្ងួននៅទីណាក៏ប្រុសព្រងើយ
មិនដែលខ្វល់ឡើយថាអូនធ្វើអ្វី។

ឱប្រុសអត់ចិត្តគិតតែខ្លួនឯង
អោយគេចម្បែងមិនខ្វល់ពីស្រី
ប្រុសអើយអើយប្រុសប្រុសចិត្តចង្រៃ
មួយថ្ងៃ មួយថ្ងៃធ្វើបាបតែគេ។

អូនយំព្រោះបងមិនលោះវេលា
ចិត្តអូនរងាកំព្រាម្ល៉េះទេ
ប្រុសអើយអើយប្រុសម្ដេចចិត្តខុសគេ
សមគួរដែរទេប្រុសធ្វើបែបហ្នឹង។

ដោយ សុមេធា

អូនយំព្រោះបង

អូនយំព្រោះបង អូនយំញយដង ព្រោះបងមិនល្អ
ចិត្តបងមិនត្រង់ ចិត្តមិនស្មោះស ឱកែវបវរ បងសូមអភ័យ។

ច្រើនលើកច្រើនសា ឲ្យអូនឈឺផ្សា ឲ្យអូនរីងរៃ
ប្រុសបងជាប្រុស ព្រានចិត្តចង្រៃ មិនស្គាល់តម្លៃ នៃក្ដីស្នេហា។

បងគឺជាព្រាន អាក្រក់រកគ្មាន ព្រានគ្មានមេត្តា
អាងតែអូនស្នេហ៍ បងបែរសាវ៉ា អប្រិយឫស្យា សាវ៉ារកថ្មី។

អូនអើយដាក់ទោស ពិន័យបងចុះ ណាស្រស់ចរណៃ
បងព្រមគ្រប់យ៉ាង ឲ្យតែស្រស់ស្រី អូនព្រមអភ័យ ប្រណីរូបបង។

ដោយ សុមេធា

ណាព្យខ្ញុំតែង

កំណាព្យខ្ញុំតែង ជាក់ស្ដែងមិនសួវមានន័យ
សូមញាតិប្រុសស្រី អភ័យប្រណីផងណា។

ខ្ញុំគ្រាន់តែតែង លេងៗកំសាន្ដកាយា
ខុសឆ្គងមេត្តា ករុណាកវីអភ័ព្វ។

ខ្ញុំទើបចេះតែង ខ្លាចក្រែងមិនគួរមិនគាប់
សូមញាតិជួយរាប់ ជួយប្រាប់កែលម្អផង។

សុំទោសជាមុន បើសិនជាមានខុសឆ្គង
សូមញាតិប្អូនបង ប្រណីអភ័យទោសា។

អភ័ព្វអរគុណ សម្រាប់រាប់អានខ្ញុំណា
ជូនពរគ្រប់គ្នា សុខជាដរារៀងអើយ។

ដោយ សុមេធា

កូលាបមួយទង

កូលាបមួយទងបងជូនស្រស់ស្រី សូមអូនប្រណីទទួលបានទេ
កូលាបមួយនេះតំណាងក្ដីស្នេហ៍ ឱស្រស់មាសមេបងជូនដោយចិត្តស្មោះ។

សង្ឃឹមនឹមនួនអូនព្រមអភ័យ សន្ដោសប្រណីបងផងឆោមស្រស់
រឿងរ៉ាវបងខុសទាំងអស់ មិននៅក្បែរស្រស់ពេលអូនត្រូវការ។

ព្រលឹងម្ចាស់ចិត្តបងសូមអង្វរ សូមស្រស់បវរអូនតបវាចា
ទោះបីមួយម៉ាត់ក៏បានដែរណា មេត្តាករុណាបងផងបានទេ។

ដោយ សុមេធា

ថ្លែងពីក្រសា

ថ្លែងពីក្រសារកចំណី នៅក្នុងព្រឹក្សព្រៃជាធម្មតា
តាមធម្មជាតខ្លួនជាបក្សា ចូលចិត្តមច្ឆានៅក្នុងបឹង។

ថ្ងៃមួយកើតហេតុចម្លែកក្រៃ ហើរចេញពីព្រៃសំដៅស្ទឹង
ឃើញសត្វពស់មួយវាសន្ធឹង ក្រសារស្ទុះវឹងហក់ទៅចាប់។

ក្រសារគិតថាអីយ៉ាអញ ថ្ងៃនេះបែបឆ្ងាញ់យ៉ាងចំណាប់
អាហារប្លែកមាត់គួរចិត្តចាប់ មានស្រាប់មិនបាច់ទៅណាឆ្ងាយ។

ស្ទុះចឹងសត្វពស់រស់ក្បែរស្មៅ បោះពួយលឿនស្លៅមិនខ្វល់ខ្វាយ
ចឹកបានសត្វពស់តាមអបាយ ពស់រមួលកាយរុំចំពុះ។

ក្រសារគិតថាអីយ៉ាអញ
គិតថាបានឆ្ងាញ់បែរជាគ្រោះ
ខំថាចឹងហើយលេបចូលពោះ
តែមិនដូច្នោះបែរជួបភ័យ។

ម្ដងនេះក្រសារគិតថាអើ
បើហោះឡើងលើអាកាសលៃ
ទម្លាក់ពស់ចុះមកលើដី
សត្វពស់នេះនៃច្បាស់ជាស្លាប់។

គិតហើយកាលណាក្រសារស្ទុះ
ហើរឡើងទៅខ្ពស់ជាប្រញ៉ាប់
ចង់ទម្លាក់ពស់អោយក្ស័យស្លាប់
តែបែរឈឺចាប់ខ្លាំងលើសដើម។

ហើរឡើងទៅខ្ពស់ពស់រឹតភ័យ
រឹតក្រសារព្រៃថប់ដង្ហើម
ក្រសារតក់ស្លុតគិតសារដើម
រួចហើយក៏ផ្ដើមបន្ទាប់កាយ។

ដោយ សុមេធា

Chouk Khmer

...a knowledge bank in Khmer

កវី ខេត្តស្ទឹងត្រែង

ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

រឿងនិទានខ្ញុំ

សីលជាស្ពាន ទានជាស្បៀង !​ 

សិក្សាព្រះធម៌

អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់

ចំណេះដឹងទូទៅ - General Knowledge

Just want to share information and knowledge

THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

យុវអ្នកនិពន្ធខ្មែរ

ដើម្បី​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ

ឫស្សីខ្មែរ

ទំពាំងស្អុយ ឫស្សីពុក

ចែក​រំលែក​គ្នា​ដឹង​

Step by step with positive thinking...........

Khmerliterature's Blog

Just another WordPress.com weblog

ពិភពរបស់ខ្ញុំ

អនុស្សាវរីយ៍​ ការគិត ​ក្តីស្រម៉ៃ

♥បេះដូងខ្មែរ♥

♥☆ក្ដីសង្ឃឹមនិងការរំពឹងដែលនៅសែនឆ្ងាយ☆♥

សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

វីរបុរស នៃ​ប្រជាជាតិ​ខ្មែរ

ខ្មែរជួយខ្មែរ

មានតែខ្មែរទេដែលអាចជួយខ្មែរបាន

♥ ទឹកចិត្តស្លាបប៉ាកកា ♥

កំប្លែង - អប់រំ - ស្នេហា

គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

អ្នកមានបញ្ញា​ ពិចារណាហើយទើបធ្វើ!

ទំព័រ​ដួង​ចិត្ត​កវី​

៙ធម្មជាតិជាគ្រូ ទស្សនវិទូជាមិត្រ រស់ជាមួយការពិត ប្រតិដ្ឋជាមួយការស្រមៃ បើពុំមានដៃ ចារនឹងគំនិត គ្មានអ្នកខ្វល់គិត ជីវិតឯកា និយាយជាមួយខ្លួនឯង សង្ឃឹមឮពាក្យមិនវាចា រស់ពេលមរណា ហៅថា កវី។៚ — តៃ សុវណ្ណារុណ សុក្រ, ២២:០២, ០២/០៨/២០១៣

សួន បូរ៉ា​

ខ្ញុំមានមោទនភាព ដែលបានកើតជាខ្មែរកម្ពុជាក្រោម

កំណាព្យមិត្តហ្វេសប៊ុក

ទំនុកច្រៀង និង សំឡេងច្រៀង របស់ មិត្តហ្វេសប៊ុក

វីរៈ ដារ៉ា Dara Vireak

Live with independent & freedom!

ប៉ាកកាសន្តិភាព

ពង្រឹងសមត្ថភាពខ្លួន​ឯងអោយខ្លាំង ប្រកម្លាំងបញ្ញាដើម្បីមនុស្សជាតិ ជាទស្សនៈប្រសើរបំផុតក្នុងការធ្វើជាមនុស្ស

សៀវភៅគឺជាមិត្តរបស់អ្នក

វិជ្ជាចម្រើនដល់អ្នកសិក្សា