ចំនួនអ្នកចូលទស្សនា

  • 1,059,607 នាក់

ការផូសតាមខែ

ក្រុមនៃការផូស

កំណាព្យ ក្នុង Wordpress ផ្សេងទៀត

ផ្សងតាមដួងចន្ទ

ផ្សងតាមដួងចន្ទ
……………..
ឱ!ដួងចន្ទ កុំប្រកាន់ សូមជួយផង
អោយបំណង ដែលខ្ញុំប៉ង បានជោគជ័យ
សូមកើតកើន នូវបញ្ញា ដ៏ប្រពៃ
ជ្រើសវិថី នៃជីវិត ដែលត្រឹមត្រូវ ។

ឱ!ដួងចន្ទ កុំប្រកាន់ មេត្តាផង
សូមបន់ផ្សង ជួយរក្សា គ្រួសារពៅ
មានពុកម៉ែ មានបងប្អូន ញាតិនិត្យនៅ
ជួយជាផ្លូវ បង្ហាញសុខ ទុក្ខរលាយ ។

ឱ!ដួងចន្ទ កុំប្រកាន់ សូមសុខុម
ជាតិថ្កើនថ្កំ ហើយរុងរឿង រាស្រ្តរីករាយ
សន្តិភាព តរៀងទៅ ខ្មែរពណ្ណរាយ
ឥតទន់ជ្រាយ សាមគ្គីគ្នា គ្រប់វេលា ។

ឱ!ដួងចន្ទ កុំប្រកាន់ សូមជួបមនុស្ស
ដែលលង់លុះ ដោយចិត្តធម៌ មិនរុញរា
គូជីវិត ដែលក្នុងចិត្ត ស្មោះពុំងារ
មិនចោលគ្នា លុះអវសាន នៃជីវិត ។

ដោយ មុនីរាជ ធីតា

ផ្សងតាមដួងចន្ទ

តម្លៃនៃមនុស្ស

តម្លៃនៃមនុស្ស
————-
មានស្នាមញញឹម សង្ឃឹមជានិច្ច
ចរិយាជាពេជ្រ រំលេចតម្លៃ
បូកផ្សំធាតុដើម ឆ្នើមហើយប៉ិនច្នៃ
ចេះប្រើសម្ដី មានន័យមិនឆ្គង។

តម្លៃនៃមនុស្ស ស្រីប្រុសទាំងឡាយ
មិនមែននៅឆ្ងាយមិនងាយនឹងឈោង
តម្លៃនៃមនុស្ស គឺមនុស្សអ្នកគ្រង
ចាប់ផ្ដើមដំបូង ដោយខ្លួនឯងផ្ទាល់ ។

សុជីវធម៍ ជាពណ៌ថ្លៃថ្នូរ
អ្នកផងគាំទ្រ រាប់រកចង់ស្គាល់
ជាអាវុធទិព្វ ជួយពេលជួបទ័ល
នេះជារឹសគល់ យល់សង្គមមនុស្ស ។

សុច្ចរិតទៀងត្រង់ សាងសង់មង្គល
ទង្វើចេះយល់ ទប់ទល់ររឿងខុស
យល់បាបយល់បុណ្យ យល់គុណយល់ទោស
មិនសាងកំហុស ខុសហើយមិនស្រាយ ។

ទោះមានចំណេះក៏ចេះគោរព
អ្នកដទៃគ្រប់ មិនអួតក្អាកក្អាយ
កុំមានទ្រព្យធន ទោរទន់សប្បាយ
មនុស្សនៅក្បែរកាយកុំមើលរំលង ។

មុនិរាជ ធីតា

តម្លៃនៃមនុស្ស

ម្ដេចស្ម័គ្រស្រុកស្រែ

ម្ដេចស្ម័គ្រស្រុកស្រែ

មិត្ត

មិត្ត ភាគ០១ មិត្ត ភាគ០២ មិត្ត ភាគ០៣ចប់

ចិញ្ចឹមចិត្តស្មោះជូនម្ចាស់ចិន្តា

ចិញ្ចឹមចិត្តស្មោះជូនម្ចាស់ចិន្តា

អ្វីដែលម៉ែធ្លាប់ និងអ្វីដែលម៉ែមិនធ្លាប់

អ្វីដែលម៉ែធ្លាប់ និងអ្វីដែលម៉ែមិនធ្លាប់

អ្នកមានអ្នកក្រ មនុស្សដូចតែគ្នា បទ ពាក្យបាំបី

ម្ដេចក៏មានពៀរ តាមទាតាមស្ដី
ម្ដេចគេសុខស្រួល យើងគ្មានតម្លៃ
ម្ដេចមិនប្រណី យកកម្មដល់ណា ?
គេមានយសសក្ដិ មានប្រាក់មានដី
យើងគ្មានសូម្បី តែម្ហូបអាហារ
គេបានគ្រប់យ៉ាងដែលគេប្រាថ្នា
យើងខំយ៉ាងណា ត្រឹមបានមួយឆ្អែត ។
គេមានផ្ទះធំ សុខុមឥតភ័យ
រីយើងរាល់ថ្ងៃ ដូចចកអណ្ដែត
ឥតមានគោលដៅ រស់ព្រោះថ្ងៃស្អែក
សុំត្រឹមចំណែក បំពេញក្រពះ ។
សូមសំណូមពរ ដល់អ្នកមានអើយ
បើសុខសាន្តហើយ កុំភ្លេចធម៌ព្រះ
កុំអោយធ្វើខុស ព្រោះតែចង់ឈ្នះ
ជាតិមុខកម្មជះ តបវិញមិនខាន ។

មុនិរាជ ធីតាអ្នកមានអ្នកក្រ មនុស្សដូចតែគ្នា

អ្នកណា អ្នកណា អ្នកណា

អ្នកណា អ្នកណា អ្នកណា!
*******************
អ្នកណាធ្លាប់ក្បែរធ្លាប់ថែថ្នមចិត្ត
អ្នកណាធ្លាប់ស្និទ្ធធ្លាប់ថែកាយា
អ្នកណាចាប់ផ្ដើមបង្កើតស្នេហា
អ្នកណាប្រាថ្នារៀបការនឹងស្រី ?

អ្នកណាធ្លាប់ពោលថាស្នេហ៍លុះសូន្យ
អ្នកណាអោបអូនខ្សឹបប្រាប់ភក្ដី
អ្នកណាធ្លាប់ផ្ដាំថានឹងគ្មានថ្មី
អ្នកណាលកលៃរក្សាស្នេហា ?

អ្នកណាចេញទៅទាំងមិនស្រណោះ
អ្នកណាអ្នកស្មោះរង់ចាំសន្យា
អ្នកណាអ្នកឈឺហូទឹកនេត្រា
អ្នកណាខ្លោចផ្សារពេលបងចេញទៅ ?

សន្យាប្រយោលចោលទៅតាមខ្យល់
សន្យាអោយខ្វល់មើលមិនឃើញផ្លូវ
សន្យាសែនសមស្មានចិត្តមិនត្រូវ
សន្យាអោយពៅត្រឹមតែសន្យា ។

មុនិរាជ ធីតា

អ្នកណា អ្នកណា អ្នកណា

អារម្មណ៍កូន

អារម្មណ៍កូន

អស់ខ្លឹមសារ

អស់ខ្លឹមសារ

Chouk Khmer

...a knowledge bank in Khmer

កវី ខេត្តស្ទឹងត្រែង

ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

រឿងនិទានខ្ញុំ

សីលជាស្ពាន ទានជាស្បៀង !​ 

សិក្សាព្រះធម៌

អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់

ចំណេះដឹងទូទៅ - General Knowledge

Just want to share information and knowledge

THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

យុវអ្នកនិពន្ធខ្មែរ

ដើម្បី​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ

ឫស្សីខ្មែរ

ទំពាំងស្អុយ ឫស្សីពុក

ចែក​រំលែក​គ្នា​ដឹង​

Step by step with positive thinking...........

Khmerliterature's Blog

Just another WordPress.com weblog

ពិភពរបស់ខ្ញុំ

អនុស្សាវរីយ៍​ ការគិត ​ក្តីស្រម៉ៃ

♥បេះដូងខ្មែរ♥

♥☆ក្ដីសង្ឃឹមនិងការរំពឹងដែលនៅសែនឆ្ងាយ☆♥

សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

វីរបុរស នៃ​ប្រជាជាតិ​ខ្មែរ

ខ្មែរជួយខ្មែរ

មានតែខ្មែរទេដែលអាចជួយខ្មែរបាន

♥ ទឹកចិត្តស្លាបប៉ាកកា ♥

កំប្លែង - អប់រំ - ស្នេហា

គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

អ្នកមានបញ្ញា​ ពិចារណាហើយទើបធ្វើ!

ទំព័រ​ដួង​ចិត្ត​កវី​

៙ធម្មជាតិជាគ្រូ ទស្សនវិទូជាមិត្រ រស់ជាមួយការពិត ប្រតិដ្ឋជាមួយការស្រមៃ បើពុំមានដៃ ចារនឹងគំនិត គ្មានអ្នកខ្វល់គិត ជីវិតឯកា និយាយជាមួយខ្លួនឯង សង្ឃឹមឮពាក្យមិនវាចា រស់ពេលមរណា ហៅថា កវី។៚ — តៃ សុវណ្ណារុណ សុក្រ, ២២:០២, ០២/០៨/២០១៣

សួន បូរ៉ា​

ខ្ញុំមានមោទនភាព ដែលបានកើតជាខ្មែរកម្ពុជាក្រោម

កំណាព្យមិត្តហ្វេសប៊ុក

ទំនុកច្រៀង និង សំឡេងច្រៀង របស់ មិត្តហ្វេសប៊ុក

វីរៈ ដារ៉ា Dara Vireak

Live with independent & freedom!

ប៉ាកកាសន្តិភាព

ពង្រឹងសមត្ថភាពខ្លួន​ឯងអោយខ្លាំង ប្រកម្លាំងបញ្ញាដើម្បីមនុស្សជាតិ ជាទស្សនៈប្រសើរបំផុតក្នុងការធ្វើជាមនុស្ស

សៀវភៅគឺជាមិត្តរបស់អ្នក

វិជ្ជាចម្រើនដល់អ្នកសិក្សា